ព្រះត្រៃបិដក ភាគ ៨១
[៥០៤] អប្បមញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។
[៥០៥] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ប្រកបដោយមេត្តា ព្រោះភាពនៃកម្មជារូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនោះ ឈ្មោះថាជាកុសល ភិក្ខុ
ID: 637648180057248038
ទៅកាន់ទំព័រ៖