ព្រះត្រៃបិដក ភាគ ៨១

ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ជា​វិបាក ប្រកបដោយ​មេត្តា ព្រោះ​ភាព​នៃ​កម្ម​ជា​រូបាវចរ​កុសល​នោះ​ឯង ដែល​លោក​ធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។
 [៥០៦] បណ្តា​អប្ប​មញ្ញា​ទាំងនោះ ករុណា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​ករុណា ក្នុង​សម័យ​នោះ ផស្សៈ​ក៏​កើតមាន។បេ។ អវិ​ក្ខេ​បៈ​ក៏​កើតមាន ធម៌​ទាំងនេះ ឈ្មោះថា​ជាកុសល ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជា​វិបាក ប្រកបដោយ​ករុណា ព្រោះ​ភាព​នៃ​កម្ម​ជា​រូបាវចរ​កុសល​នោះ​ឯង ដែល​លោក​ធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យ​នោះ ការ​អាណិត អាការ​អាណិត ភាព​នៃ​ការ​អាណិត ការ​អាណិតអាសូរ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា ករុណា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ករុណា។ បណ្តា
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 637648180302247755
ទៅកាន់ទំព័រ៖