ព្រះត្រៃបិដក ភាគ ៨១
អប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយករុណា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ជាវិបាក ប្រកបដោយករុណា ព្រោះភាពនៃកម្មជារូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិណា នេះហៅថា ករុណា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថាប្រកបដោយករុណា។
[៥០៧] បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។
ID: 637648180629278887
ទៅកាន់ទំព័រ៖