ព្រះត្រៃបិដក ភាគ ៨១
អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ប្រកបដោយមុទិតា ព្រោះភាពនៃកម្មជារូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ជាវិបាក ប្រកបដោយមុទិតា ព្រោះភាពនៃកម្មជារូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។
ID: 637648180914435016
ទៅកាន់ទំព័រ៖