ព្រះត្រៃបិដក ភាគ ៨១
[៥០៨] បណ្តាអប្បមញ្ញាទាំងនោះ ឧបេក្ខា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយឧបេក្ខា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុព្រោះលះសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ជាវិបាក ប្រកបដោយឧបេក្ខា ព្រោះភាពនៃកម្មជារូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ការព្រងើយ អាការព្រងើយ ភាពនៃការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា នេះហៅថា ឧបេក្ខា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឧបេក្ខា។
[៥០៩] អប្បមញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។
[៥១០] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក គឺជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន
ID: 637648181211935011
ទៅកាន់ទំព័រ៖