ព្រះត្រៃបិដក ភាគ ៨១

ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក៏​មាន ឧបេក្ខា មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ។ អប្ប​មញ្ញា ៣ ច្រឡំ​ដោយ​បីតិ​ក៏​មាន ច្រឡំ​ដោយ​សុខ តែ​មិន​ច្រឡំ​ដោយ​ឧបេក្ខា​ក៏​មាន មិន​គួរ​ពោល​ថា ច្រឡំ​ដោយ​បីតិ​ក៏​មាន ឧបេក្ខា ច្រឡំ​ដោយ​ឧបេក្ខា។ ពួក​អប្ប​មញ្ញា មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ដល់​នូវ​ការ​សន្សំ (នូវ​កម្ម​ក្កិ​លេស) ក៏​មាន មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដល់​នូវ​ភាព​ធំ មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ដ៏​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​ភាព​ធំ​ផង ថា​មាន​អារម្មណ៍​មិន​មាន​ប្រមាណ​ផង ជា​កណ្តាល ជាស​ភាព​មិន​ទៀង មិន​គួរ​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន ដែល​កើត​ហើយក៏​មាន មិនទាន់​កើត​ក៏​មាន បម្រុង​នឹង​កើត​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន តែ​មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 637648182262560037
ទៅកាន់ទំព័រ៖