ព្រះត្រៃបិដក ភាគ ៨១
[៥១៣] មេត្តា ជាហេតុ អប្បមញ្ញា ៣ មិនមែនហេតុ។ ពួកអប្បមញ្ញា ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ។ មេត្តា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អប្បមញ្ញា ៣ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ។ មេត្តា ជាហេតុ ទាំងប្រកបដោយហេតុ អប្បមញ្ញា ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ។ អប្បមញ្ញា ៣ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ មេត្តា មិនគួរពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងឥតមានហេតុដូច្នេះផង។
[៥១៤] ពួកអប្បមញ្ញា ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ ឥតរូប ជាលោកិយ ដែលគប្បីដឹងដោយវិញ្ញាណណាមួយ ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយ។ ពួកអប្បមញ្ញា មិនមែនអាសវៈ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ មិនគួរពោលថា
ID: 637648182573095116
ទៅកាន់ទំព័រ៖