ព្រះត្រៃបិដក ភាគ ៨១

មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ ណា នេះ​ហៅថា វិញ្ញាណ​មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម មានវិញ្ញាណ​ជាហេតុ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម​មានវិញ្ញាណ​ជាហេតុ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ អធិប្បាយ​ត្រង់​ពាក្យ​ថា ផស្សៈ មាន​នាម​ជាហេតុ កើតមាន​ព្រោះ​នាម​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកលែងតែ​ផស្សៈ​ចេញ នេះ​ហៅថា នាម។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ​មាន​នាម​ជាហេតុ កើតមាន​ព្រោះ​នាម​ជា​បច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា នេះ​ហៅថា ផស្សៈ មាន​នាម​ជាហេតុ កើតមាន​ព្រោះ​នាម​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​លោក​ពោល ថា​ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៦១] ក្នុង​សម័យ​នោះ សង្ខារ​មាន​អវិជ្ជា​ជាហេតុ កើតមាន​ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ នាម និង​រូប មានវិញ្ញាណ​ជាហេតុ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ មាន​នាម និង​រូប​ជាហេតុ កើតមាន ព្រោះ​នាម និង​រូប
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637647386937390345
ទៅកាន់ទំព័រ៖