ព្រះត្រៃបិដក ភាគ ៨១
ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងទេ ប្រាសចាកអាសវៈ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកអប្បមញ្ញា មិនមែនសំយោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រកបដោយអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកក៏មាន។ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។
[៥១៥] ពួកអប្បមញ្ញា មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ អប្បមញ្ញា ៣ ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ឧបេក្ខា មិនមានវិតក្កៈ។ អប្បមញ្ញា ៣ ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈក៏មាន ឧបេក្ខា មិនមានវិចារៈ។
ID: 637648182823341341
ទៅកាន់ទំព័រ៖