ព្រះត្រៃបិដក ភាគ ៨១

អប្ប​មញ្ញា ៣ ប្រកបដោយ​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន ឧបេក្ខា មិន​មាន​បីតិ។ អប្ប​មញ្ញា ៣ ច្រឡំ​ដោយ​បីតិ​ក៏​មាន មិន​ច្រឡំ​ដោយ​បីតិ​ក៏​មាន ឧបេក្ខា មិន​ច្រឡំ​ដោយ​បីតិ។ អប្ប​មញ្ញា ៣ ច្រឡំ​ដោយ​សុខ ឧបេក្ខា មិន​ច្រឡំ​ដោយ​សុខ។ ឧបេក្ខា ច្រឡំ​ដោយ​ឧបេក្ខា អប្ប​មញ្ញា ៣ មិន​ច្រឡំ​ដោយ​ឧបេក្ខា។ អប្ប​មញ្ញា មិនមែន​កាមាវចរ តែ​ជា​រូបាវចរ មិនមែន​អរូបាវចរ តែ​ជា​បរិ​យា​បន្នៈ ជា​អនិយ្យានិកៈ ជា​អនិយតៈ ជាស​ឧត្តរៈ ជា​អរណៈ។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ អប្ប​មញ្ញា​វិភង្គ។

ថយ | ទំព័រទី ៣៤១
ID: 637648183109591294
ទៅកាន់ទំព័រ៖