ព្រះត្រៃបិដក ភាគ ៨១
[៦៤] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារ មានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារមានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ មានសង្ខារជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ មានសង្ខារជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាម និងរូប មានវិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថារូប។ នាមនេះផង រូបនេះផង នេះហៅថា
ID: 637647387784577807
ទៅកាន់ទំព័រ៖