ព្រះត្រៃបិដក ភាគ ៨១

 [៨] បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស វេទនា​កើតអំពី​សោ​តសម្ផ័​ស្ស វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស វេទនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។
 [៩] បណ្តា​បច្ច​យា​ការ​ទាំងនោះ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ រូប​តណ្ហា សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា នេះ​ហៅថា តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។
 [១០] បណ្តា​បច្ច​យា​ការ​ទាំងនោះ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ តើ​ដូចម្តេច។ កាមុបាទាន ទិ​ដ្ឋុ​បា​ទាន សីលព្វតុបាទាន អត្ត​វា​ទុ​បា​ទាន នេះ​ហៅថា ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ។
 [១១] បណ្តា​បយា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ តើ​ដូចម្តេច។ ភព​មាន ២ គឺ​កម្ម​ភព​ក៏​មាន ឧប​បត្តិ​ភព​ក៏​មាន។ បណ្តា​ភព​ទាំងនោះ កម្ម​ភព តើ​ដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេ​ញ្ជា​ភិ​សង្ខារ នេះ​ហៅថា កម្ម​ភព សូម្បី​កម្ម​ទាំងអស់ ដែល​ជា​ដំណើរ​ទៅកាន់​ភព ក៏​ឈ្មោះថា កម្ម​ភព​ដែរ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637647378356921456
ទៅកាន់ទំព័រ៖