ព្រះត្រៃបិដក ភាគ ៨១

សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍ ជាទី​ត្រេកអរ​ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស វេទនា ជាទី​ត្រេកអរ​ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស នេះ​ហៅថា វេទនា​ប្រកបដោយ​ផស្សៈ កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ តណ្ហា​ប្រកបដោយ​វេទនា កើតមាន​ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​ណា​នៃ​ចិត្ត នេះ​ហៅថា តណ្ហា​ប្រកបដោយ​វេទនា កើតមាន​ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ឧបាទាន​ប្រកបដោយ​តណ្ហា កើតមាន​ព្រោះ​តណ្ហា​ជា​បច្ច័យ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ លទ្ធិ​ដូចជា​កំពង់ ការ​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា នេះ​ហៅថា ឧបាទាន​ប្រកបដោយ​តណ្ហា កើតមាន​ព្រោះ​តណ្ហា​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​លោក​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៦៧] ក្នុង​សម័យ​នោះ សង្ខារ​ប្រកបដោយ​អវិជ្ជា កើតមាន​ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​ប្រកបដោយ​សង្ខារ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ផស្សៈ​ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637647388689109424
ទៅកាន់ទំព័រ៖