ព្រះត្រៃបិដក ភាគ ៨១
វេទនាប្រកបដោយផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមានព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៦៨] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំណា នេះហៅថា សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។
ID: 637647388907546573
ទៅកាន់ទំព័រ៖