ព្រះត្រៃបិដក ភាគ ៨១

វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ អធិប្បាយ​ត្រង់​ពាក្យ​ថា ផស្សៈ​ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​ផស្សៈ​ចេញ នេះ​ហៅថា នាម។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ​ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា នេះ​ហៅថា ផស្សៈ​ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​លោក​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៦៩] ក្នុង​សម័យ​នោះ សង្ខារ​ប្រកបដោយ​អវិជ្ជា កើតមាន​ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​ប្រកបដោយ​សង្ខារ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ នាម និង​រូប ជា​នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ ប្រកបដោយ​នាម កើតមាន ព្រោះ​នាម និង​រូប ជា​បច្ច័យ ផស្សៈ​ប្រកបដោយ​អាយតនៈ​ទី ៦ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​ប្រកបដោយ​ផស្សៈ កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​ប្រកបដោយ​វេទនា កើតមាន​ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​ប្រកបដោយ​តណ្ហា កើតមាន​ព្រោះ​តណ្ហា​ជា​បច្ច័យ
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637647389135359063
ទៅកាន់ទំព័រ៖