ព្រះត្រៃបិដក ភាគ ៨១
ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៧០] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ ប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាម និងរូប ជានាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។
ID: 637647389362390326
ទៅកាន់ទំព័រ៖