ព្រះត្រៃបិដក ភាគ ៨១
ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈ ប្រកបដោយអាយតនៈទី ៦ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៧១] ក្នុងសម័យនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ នាម និងរូប ជានាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈ ៦ កើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ។ វេទនាប្រកបដោយផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហា ប្រកបដោយវេទនា កើតមានព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៧២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូល
ID: 637647389830359107
ទៅកាន់ទំព័រ៖