ព្រះត្រៃបិដក ភាគ ៨១
ត្រង់ពាក្យថា អាយតនៈ ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ មហាភូតរូប ៤ និងមនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈ ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះហៅថា អាយតនៈ ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈប្រកបដោយអាយតនៈ ៦ កើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈប្រកបដោយអាយតនៈ ៦ កើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ចប់ សម្បយុត្តចតុក្កៈ។
ID: 637647390253171607
ទៅកាន់ទំព័រ៖