ព្រះត្រៃបិដក ភាគ ៨១

បណ្តា​ភព​ទាំងនោះ ឧប​បត្តិ​ភព តើ​ដូចម្តេច។ កាមភព រូបភព អរូបភព សញ្ញា​ភព អសញ្ញា​ភព នេវ​សញ្ញា​នា​សញ្ញា​ភព ឯក​វោការ​ភព(១) ចតុ​វោការ​ភព(២) បញ្ចវោការ​ភព(៣) នេះ​ហៅថា ឧប​បត្តិ​ភព។ កម្ម​ភព​នេះ​ផង ឧប​បត្តិ​ភព​នេះ​ផង នេះ​ហៅថា ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។
 [១២] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​កើត ការ​កើត​ព្រម ការ​ចាប់កំណើត ការ​កើត​ចំពោះ ការ​កើត​ប្រាកដ​នៃ​ខន្ធ​ទាំងឡាយ ការបាន​ចំពោះ​នូវ​អាយតនៈ​ទាំងឡាយ​ណា របស់​សត្វ​ទាំង​ឡាយ​នោះៗ ក្នុង​សត្ត​និ​កាយ​នោះៗ នេះ​ហៅថា ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ។
 [១៣] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជរា និង​មរណៈ កើតមាន​ព្រោះ​ជាតិ​ជា​បច្ច័យ តើ​ដូចម្តេច។ ជរា​ក៏​មាន មរណៈ​ក៏​មាន។ បណ្តា​ជរា និង​មរណៈ
(១) ភព​មាន​ខន្ធ ១ គឺ​អសញ្ញិ​ភព។ អដ្ឋកថា (ព្រះ​សូត្រ)។ (២) ភព​នោះ​មាន​ខន្ធ ៤ គឺ​អរូបភព។ អដ្ឋកថា (ព្រះ​សូត្រ)។ (៣) ភព​មាន​ខន្ធ ៥ គឺ​ភព​ដ៏​សេស​ក្រៅអំពី​ភព ២ ប្រការ​នេះ។ អដ្ឋកថា (ព្រះ​សូត្រ)។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637647379507859526
ទៅកាន់ទំព័រ៖