ព្រះត្រៃបិដក ភាគ ៨១
[៧៣] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ នាមកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៧៤] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។
ID: 637647390495046895
ទៅកាន់ទំព័រ៖