ព្រះត្រៃបិដក ភាគ ៨១
នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ។
[៧៨] បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។
[៧៩] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈ ទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ។
ID: 637647391004735190
ទៅកាន់ទំព័រ៖