ព្រះត្រៃបិដក ភាគ ៨១

 [៨២] បណ្តា​បច្ច​យា​ការ​ទាំងនោះ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ លទ្ធិ​ដូចជា​កំពង់ ការ​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា នេះ​ហៅថា ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ តណ្ហា​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​ណា​នៃ​ចិត្ត នេះ​ហៅថា តណ្ហា​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ។
 [៨៣] បណ្តា​បច្ច​យា​ការ​ទាំងនេះ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​ឧបាទាន​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ។
 [៨៤] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ តើ​ដូចម្តេច។ ជាតិ ការ​កើត​ព្រម ការ​ផ្តួចផ្តើម​ឡើង ការ​កើត​ចំពោះ ការ​កើត​ប្រាកដ​ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ។
 [៨៥] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជរា និង​មរណៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ តើ​ដូចម្តេច។ ជរា​ក៏​មាន មរណៈ​ក៏​មាន។ បណ្តា​ជរា និង​មរណៈ​ទាំងនោះ ជរា តើ​ដូចម្តេច។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637647391518485121
ទៅកាន់ទំព័រ៖