ព្រះត្រៃបិដក ភាគ ៨១
ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ។ អធិប្បាយត្រង់ពាក្យថា ផស្សៈកើតមាន ព្រោះនាមជាបច្ច័យ។ បណ្តាធម៌ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែផស្សៈចេញ នេះហៅថា នាម។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា
ID: 637647392194265405
ទៅកាន់ទំព័រ៖