ព្រះត្រៃបិដក ភាគ ៨១

នោះ អាយតនៈ​ទី ៦ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា អាយតនៈ​ទី ៦ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៩១] ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ អវិជ្ជា​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ សង្ខារ​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាម និង​រូប កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ អាយតនៈ ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ នាម និង​រូប​កើតមាន​ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ អាយតនៈ ៦ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637647393326609052
ទៅកាន់ទំព័រ៖