ព្រះត្រៃបិដក ភាគ ៨១

 [៩២] បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ អកុសលមូល​ណា នេះ​ហៅថា អវិជ្ជា។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ​ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ អកុសលមូល​ណា នេះ​ហៅថា អវិជ្ជា​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ​ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​យ៉ាងនោះ នាម និង​រូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ នាម​ក៏​មាន រូប​ក៏​មាន។ បណ្តា​នាម និង​រូប​នោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637647393576765976
ទៅកាន់ទំព័រ៖