ព្រះត្រៃបិដក ភាគ ៨១

នាម។ បណ្តា​នាម និង​រូប​នោះ រូប តើ​ដូចម្តេច។ ការ​សន្សំ​នៃ​ចក្ខា​យតនៈ។បេ។ ការ​សន្សំ​នៃ​កាយាយតនៈ ឬក៏​រូប​ដទៃ​ណា ដែល​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ មានចិត្តជា​សមុដ្ឋាន នេះ​ហៅថា រូប។ នាម​នេះ​ផង រូប​នេះ​ផង នេះ​ហៅថា នាម និង​រូប កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ អធិប្បាយ​ត្រង់​ពាក្យ​ថា វិញ្ញាណ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ។ នាម​ក៏​មាន រូប​ក៏​មាន។ បណ្តា​នាម និង​រូប​នោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម។ បណ្តា​នាម និង​រូប​ទាំងនោះ រូប តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវ​រូប​ណា នេះ​ហៅថា រូប។ នាម​នេះ​ផង រូប​នេះ​ផង នេះ​ហៅថា នាម និង​រូប ដោយ​ប្រការ​ដូច្នេះ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ​ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ​កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ។ សេចក្តី​ត្រង់​ពាក្យ​ថា អាយតនៈ ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ ដូចតទៅ​នេះ។ នាម​ក៏​មាន រូប​ក៏​មាន។ បណ្តា​នាម និង​រូប​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637647393781452741
ទៅកាន់ទំព័រ៖