ព្រះត្រៃបិដក ភាគ ៨១

ចក្ខា​យតនៈ។បេ។ មនាយតនៈ នេះ​ហៅថា អាយតនៈ ៦ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។

ចប់ អញ្ញមញ្ញ​ចតុ​ក្កៈ។


 [៩៣] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា អកុសលចិត្ត ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ទិដ្ឋិ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ទិដ្ឋិ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ទិដ្ឋិ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង​ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ (ការ​ចុះចិត្តស៊ប់) កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637647394303328443
ទៅកាន់ទំព័រ៖