ព្រះត្រៃបិដក ភាគ ៨១

 [៩៤] បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ អកុសលមូល​ណា នេះ​ហៅថា អវិជ្ជា។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការ​ចុះ​ស៊ប់ ភាព​ចុះ​ស៊ប់​នៃ​ចិត្ត​ក្នុង​អារម្មណ៍​នោះ​ណា នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។បេ។
 [៩៥] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ទិដ្ឋិ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637647394530046590
ទៅកាន់ទំព័រ៖