ព្រះត្រៃបិដក ភាគ ៨១

ហើយ​កើតឡើង ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៩៦] បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ អកុសលមូល​ណា នេះ​ហៅថា អវិជ្ជា។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ក៏​មិនមែន សេចក្តី​មិន​ត្រេកអរ​ក៏​មិនមែន ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួល​នូវ​អារម្មណ៍​មិនមែន​ទុក្ខ​មិនមែន​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស អទុ​ក្ខម​សុខវេទនា ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។បេ។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637647394758327725
ទៅកាន់ទំព័រ៖