ព្រះត្រៃបិដក ភាគ ៨១
[៩៧] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំដោយឧបេក្ខា ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។បេ។
[៩៨] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំដោយទោមនស្ស ប្រកបដោយបដិឃៈ។បេ។ ច្រឡំដោយទោមនស្ស ប្រកបដោយបដិឃៈ ប្រកបដោយសង្ខារ
ID: 637647394991140281
ទៅកាន់ទំព័រ៖