ព្រះត្រៃបិដក ភាគ ៨១

ទាំងនោះ បដិឃៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចង្អៀតចង្អល់ ការ​ថ្នាំងថ្នាក់ នៃ​ចិត្ត។បេ។ ភាព​កាច ការ​មិន​ស្រស់ស្រាយ ភាព​នៃ​សេចក្តី​មិន​ត្រេកអរ​ណា​នៃ​ចិត្ត នេះ​ហៅថា បដិឃៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​បដិឃៈ​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការ​ចុះ​ស៊ប់ ភាព​នៃ​ការ​ចុះ​ស៊ប់​នៃ​ចិត្ត ក្នុង​អារម្មណ៍​នោះ​ណា នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​បដិឃៈ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។បេ។
 [១០០] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​វិចិកិច្ឆា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637647395460202875
ទៅកាន់ទំព័រ៖