ព្រះត្រៃបិដក ភាគ ៨១
ជាបច្ច័យ អាយតនៈ ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ វិចិកិច្ឆាកើតមាន ព្រោះវេទនាជាបច្ច័យ ភពកើតមាន ព្រោះវិចិកិច្ឆាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១០១] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ក៏មិនមែន សេចក្តីមិនត្រេកអរ ក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិចិកិច្ឆាកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការប្រាសចាកបញ្ញា ការតេងតាងគំនិត ការបែកគំនិតជាពីរ ផ្លូវពីរ ការសង្ស័យ ការកាន់យកចំណែកច្រើន ការអង្គឺអង្គែ ការអល់អែក ការមិនចុះចិត្តស៊ប់ ភាពរឹងរូស ការរសេមរសាមណានៃចិត្ត
ID: 637647395673640259
ទៅកាន់ទំព័រ៖