ព្រះត្រៃបិដក ភាគ ៨១

នេះ​ហៅថា វិចិកិច្ឆា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​វិចិកិច្ឆា​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​វិចិកិច្ឆា​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​វិចិកិច្ឆា​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។បេ។
 [១០២] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ឧទ្ធច្ចៈ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន​ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ ឧទ្ធច្ចៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​ឧទ្ធច្ចៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637647395896608994
ទៅកាន់ទំព័រ៖