ព្រះត្រៃបិដក ភាគ ៨១

តើ​ដូចម្តេច។ ការ​មិន​លោភ អាការ​មិន​លោភ ភាព​មិន​លោភ ការ​មិន​ត្រេកអរ​ខ្លាំង អាការ​មិន​ត្រេកអរ ភាព​មិន​ត្រេកអរ ការ​មិន​រំពៃ (ចំពោះ​ទ្រព្យ​អ្នកដទៃ) អលោភៈ កុសល​មូល​ណា នេះ​ហៅថា អលោភៈ។ បណ្តា​កុសល​មូល​ទាំងនោះ អទោសៈ តើ​ដូចម្តេច។ ការ​មិន​ប្រទូស្ត អាការ​មិន​ប្រទូស្ត ភាព​មិន​ប្រទូស្ត ការ​មិន​ព្យាបាទ ការ​មិន​គុំគួន អទោសៈ កុសល​មូល​ណា នេះ​ហៅថា​អទោសៈ។ បណ្តា​កុសល​មូល​ទាំងនោះ អមោហៈ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញ​ដោយ​ប្រពៃ​ណា នេះ​ហៅថា អមោហៈ។ នេះ​ហៅថា កុសល​មូល។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា​ជាទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។ បណ្តា​ធម៌​ទាំងនោះ
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637647396558952684
ទៅកាន់ទំព័រ៖