ព្រះត្រៃបិដក ភាគ ៨១

វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១០៧] បណ្តា​ធម៌​ទាំងនោះ ពួក​កុសល​មូល តើ​ដូចម្តេច។ អលោភៈ អទោសៈ។ បណ្តា​កុសល​មូល​ទាំងនោះ អលោភៈ តើ​ដូចម្តេច។ ការ​មិន​លោភ អាការ​មិន​លោភ ភាព​មិន​លោភ ការ​មិន​ត្រេកអរ​ខ្លាំង អាការ​មិន​ត្រេកអរ ភាព​មិន​ត្រេកអរ ការ​មិន​រំពៃ (ចំពោះ​ទ្រព្យ​អ្នកដទៃ) អលោភៈ កុសល​មូល​ណា នេះ​ហៅថា អលោភៈ។ បណ្តា​ធម៌​ទាំងនោះ អទោសៈ តើ​ដូចម្តេច។ ការ​មិន​ប្រទូស្ត អាការ​មិន​ប្រទូស្ត ភាព​មិន​ប្រទូស្ត ការ​មិន​ព្យាបាទ ការ​មិន​គុំគួន អទោសៈ កុសល​មូល​ណា នេះ​ហៅថា អទោសៈ។ នេះ​ហៅថា កុសល​មូល។ បណ្តា​បច្ច​យា​ការ​ទាំងនោះ
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637647397071140470
ទៅកាន់ទំព័រ៖