ព្រះត្រៃបិដក ភាគ ៨១

 [១០៩] បណ្តា​ធម៌​ទាំងនោះ កុសល​មូល តើ​ដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ នេះ​ហៅថា កុសល​មូល។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ​ក៏​មិនមែន សេចក្តី​មិន​ត្រេកអរ ក៏​មិនមែន ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត គឺ​ការ​ទទួលអារម្មណ៍ មិនជា​ទុក្ខ មិនជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស អទុ​ក្ខម​សុខវេទនា ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១១០] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា កាមាវចរ​កុសល​ចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637647397536609003
ទៅកាន់ទំព័រ៖