ព្រះត្រៃបិដក ភាគ ៨១

ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១១៤] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​នូវ​មគ្គ ដើម្បី​កើត​ក្នុង​អរូបភព កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​សញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះ​លះបង់​សុខ​ផង។បេ។ ហើយ​ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637647398324265333
ទៅកាន់ទំព័រ៖