ព្រះត្រៃបិដក ភាគ ៨១

បុគ្គល​ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​ធម្មជាតិ​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិបទា ទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន​ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​ធម៌​ទាំង​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១១៧] បណ្តា​ធម៌​ទាំងនោះ ពួក​ធម៌​ជាកុសល​មូល តើ​ដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ បណ្តា​កុសល​មូល​ទាំងនោះ អមោហៈ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង ការពិចារណា​នូវ​ធម៌ ការ​ឃើញ​ដោយ​ប្រពៃ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា អមោហៈ។ នេះ​ហៅថា កុសល​មូល។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637647398824265212
ទៅកាន់ទំព័រ៖