ព្រះត្រៃបិដក ភាគ ៨១

បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា​សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស វេទនា​ជាទី​ត្រេកអរ ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។ បណ្តា​ធម៌​ទាំងនោះ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ សទ្ធា ការ​ជឿ ការ​ជឿជាក់ សេចក្តី​ជ្រះថ្លា​ដ៏​ក្រៃលែង​ណា នេះ​ហៅថា បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​ធម៌​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការៈ​ចុះ​ស៊ប់ ភាព​ចុះ​ស៊ប់​នៃ​ចិត្ត ក្នុង​អារម្មណ៍​នោះ នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637647399021765315
ទៅកាន់ទំព័រ៖