ព្រះត្រៃបិដក ភាគ ៨១

 [១២១] ក្នុង​សម័យ​នោះ វិញ្ញាណ​ប្រកបដោយ​សង្ខារ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​ប្រកបដោយ​អាយតនៈ​ទី ៦ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​ប្រកបដោយ​ផស្សៈ កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន ដោយ​អាការ​យ៉ាងនេះ។
 [១២២] ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ សង្ខារ​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​នាម​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ នាម​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637647400004265318
ទៅកាន់ទំព័រ៖