ព្រះត្រៃបិដក ភាគ ៨១
[១២៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសម្លេងជាអារម្មណ៍ កើតឡើង ព្រោះភាពនៃកាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា កើតឡើង។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផ្សព្វជាអារម្មណ៍ កើតឡើង ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១២៤] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា
ID: 637647400231452752
ទៅកាន់ទំព័រ៖