ព្រះត្រៃបិដក ភាគ ៨១

សង្ខារ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុង​កាយ ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ​ជា​សុខ ដែល​កើតអំពី​កា​យស​ម្ផ័ស្ស សុខវេទនា​ជាទី​ត្រេកអរ ដែល​កើតអំពី​កា​យស​ម្ផ័ស្ស នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​វេទនា​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១២៥] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា មនោ​ធាតុ​ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មាន​ផ្សព្វ​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង ព្រោះ​ភាព​នៃ​កាមាវចរ​កុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637647400458484035
ទៅកាន់ទំព័រ៖