ព្រះត្រៃបិដក ភាគ ៨១

អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១២៦] បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ​ក៏​មិនមែន សេចក្តី​មិន​ត្រេកអរ​ក៏​មិនមែន ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនជា​ទុក្ខ មិនជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស អទុ​ក្ខម​សុខវេទនា ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។ បណ្តា​ធម៌​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការ​ចុះ​ស៊ប់ ភាព​ចុះ​ស៊ប់​នៃ​ចិត្ត​ក្នុង​អារម្មណ៍​នោះ​ណា
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637647400680827753
ទៅកាន់ទំព័រ៖