ព្រះត្រៃបិដក ភាគ ៨១
បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរក៏មិនមែន សេចក្តីមិនត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុងអារម្មណ៍នោះណា នេះហៅថា អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៣១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយសោមនស្ស ប្រកបដោយញាណ កើតឡើង ព្រោះភាពនៃកាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ
ID: 637647401620827684
ទៅកាន់ទំព័រ៖