ព្រះត្រៃបិដក ភាគ ៨១
[១៣២] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ បណ្តាធម៌ទាំងនោះ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ សទ្ធា ការជឿ ការជឿជាក់ សេចក្តីជ្រះថ្លាដ៏ក្រៃលែងណា នេះហៅថា បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុងអារម្មណ៍នោះណា នេះហៅថា អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភព កើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647402010047293
ទៅកាន់ទំព័រ៖