ព្រះត្រៃបិដក ភាគ ៨១
ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហីនហោច ឲ្យរីងស្ងួត ឲ្យហួតហែង ធ្វើឲ្យបាត់បង់នូវអភិជ្ឈា និងទោមនស្សនេះ ដោយប្រការដូច្នេះ ក្នុងលោកនេះ ព្រោះហេតុនោះ ទើបពោលថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។
ចប់ ធម្មានុបស្សនានិទ្ទេស។
ចប់ សុត្តន្តភាជនីយ។
[២០៤] សតិប្បដ្ឋាន ៤។ គឺភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ១ ពិចារណានូវចិត្ត ក្នុងចិត្ត ១ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ១។
[២០៥] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវកាយក្នុងកាយ ក្នុងសម័យនោះ
ID: 637647420179431665
ទៅកាន់ទំព័រ៖