ព្រះត្រៃបិដក ភាគ ៨១
ឥទ្ធិបាទវិភង្គ
[២៥១] ឥទ្ធិបាទ ៤ គឺ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។
[២៥២] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើឆន្ទៈ ឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ នេះហៅថា ឆន្ទសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ ដ៏លាមកដែលកើតហើយ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង
ID: 637647428725369182
ទៅកាន់ទំព័រ៖