ព្រះត្រៃបិដក ភាគ ៨១
[២៦៣] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការសម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយាធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។
ចប់ សុត្តន្តភាជនីយ។
[២៦៤] ឥទ្ធិបាទ ៤ គឺភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។
[២៦៥] ចុះភិក្ខុ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន
ID: 637647430716619180
ទៅកាន់ទំព័រ៖