ព្រះត្រៃបិដក ភាគ ៨១

 [២៨១] បណ្តា​ឥទ្ធិបាទ​ទាំងនោះ វី​មំ​សិទ្ធិ​បាទ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ បញ្ញា ការ​ដឹង​ច្បាស់។បេ។ អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា នេះ​ហៅថា វី​មំ​សិទ្ធិ​បាទ ពួក​ធម៌​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​វី​មំ​សិទ្ធិ​បាទ។

ចប់ អភិធម្ម​ភា​ជនីយ។


 [២៨២] ឥទ្ធិបាទ ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ១ វីរិយ​សមាធិ ... ១ ចិត្ត​សមាធិ ... ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ១។ បណ្តា​ឥទ្ធិបាទ​ទាំង ៤ ឥទ្ធិបាទ​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ​ប៉ុន្មាន ជា​អរណៈ​ប៉ុន្មាន។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637647440803681089
ទៅកាន់ទំព័រ៖