ព្រះត្រៃបិដក ភាគ ៨១
មគ្គវិភង្គ
[៣១៥] អរិយមគ្គមានអង្គ ៨។ មគ្គមានអង្គ ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
[៣១៦] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ការដឹងក្នុងកងទុក្ខ ការដឹងក្នុងទុក្ខសមុទ័យ ការដឹងក្នុងទុក្ខនិរោធ ការដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា នេះហៅថា សម្មាទិដ្ឋិ។
[៣១៧] បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច។ ការត្រិះរិះក្នុងការចេញចាកកាម ការត្រិះរិះក្នុងការមិនព្យាបាទ ការត្រិះរិះក្នុងការមិនបៀតបៀន នេះហៅថា សម្មាសង្កប្បៈ។
[៣១៨] បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច។ ចេតនាជាហេតុវៀរ ចាកមុសាវាទ ចេតនាជាហេតុវៀរចាកបិសុណាវាចា ចេតនាជាហេតុវៀរចាកផរុសវាចា ចេតនាជាហេតុវៀរចាកសម្ផប្បលាបៈ នេះហៅថា សម្មាវាចា។
[៣១៩] បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច។
ID: 637647446479798395
ទៅកាន់ទំព័រ៖